អត្ថបទដោយ ៖ រឿន វីរៈ
ប្រសិនបើអ្នកទាំងអស់គ្នាគិតថាខ្លួនមានទេពកោសល្យច្នៃប្រឌិតខ្ពស់ក្នុងការរចនាម៉ូតអាគារ អ្នកទាំងអស់គ្នាគួរតែចូលរួមក្នុងការប្រលងប្រជែងនិម្មាបនកម្មមួយនេះ រៀបចំដោយ The Bang។ និម្មាបនិកកម្ពុជាទាំងអស់អាចចូលរួមក្នុងការប្រឡងប្រជែងនេះបាន។
ព័ត៌មានត្រួសៗស្តីពីការប្រកួតនេះ ៖
- រចនាម៉ូតអាគារឲ្យលេចធ្លោ ហើយមានលក្ខណៈពិសេសមានទីតាំងនៅកណ្តាលក្រុងបាត់ដំបង។ អាគារនេះត្រូវតែសំយោគចេញពីមរតកនិម្មាបនកម្ម ស្របពេលដែលឆ្លុះបញ្ចាំងពីអនាគតភាពផងដែរ។
- គេនឹងប្រើប្រាស់អាគារនេះជាមជ្ឈមណ្ឌលផ្តួចផ្តើមធុរៈកិច្ចសំរាប់សហគ្រាសសង្គមផ្សេងៗ ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌មួយផងដែរ។ វាគួរតែជាកន្លែងមួយជំរុញលើកទឹកចិត្តឲ្យសហគ្រិន និងសិល្បករកម្ពុជាជំនាន់ថ្មីអាចបង្កើតអ្វីមួយដ៏អស្ចារ្យ និងអាចធ្វើឲ្យពិភពលោកយើងរីកចំរើនថែមមួយកំរិតទៀត។
- ផ្នែកខ្លះ ឬក៏អាគារទាំងមូលគួរតែរចនាឡើងដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និង/ឬក៏វត្ថុធាតុដើមដែលធ្វើឲ្យសំណង់មានចីរភាព។
- អាគារនេះគួរតែក្លាយជាគ្រឿងសំគាល់និម្មាបកម្មប្រចាំទីក្រុងបាត់ដំបង និងប្រទេសកម្ពុជាទាំងមូល។
ការប្រឡងប្រជែងនេះធ្វើឡើងសំរាប់និម្មាបនិកកម្ពុជាទាំងឡាយ។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
គេនឹងផ្តល់ដំណឹងពីជ័យលាភីរចនាម៉ូត និងការរចនាម៉ូត០៥ផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងខែមិនា ឆ្នាំ២០២១ ហើយគេនឹងយកការរចនាម៉ូតដែលបានចូលរួមទាំងអស់មកតាំងពិព័រណ៍ក្នុងឱកាសសម្ភោធអាគារ The Bang ដែលនឹងធ្វើឡើងក្នុងឆ្នាំ២០២១តាមការគ្រោងទុក។
តម្រូវការមុខងារផ្សេងៗនៅក្នុងអាគារ ៖
- លំហបើកទូលាយធំមួយធ្វើជាការិយាល័យធ្វើការសមូហភាព
- លំហសំរាប់ធ្វើជាវិចិត្រសាលសិល្បៈ / មជ្ឈមណ្ឌលសហគមន៍មួយ
- ការិយាល័យសំរាប់គណៈគ្រប់គ្រងរបស់ PKO
- បន្ទប់អនាម័យ
- ទីតាំងមួយ (ខាងក្នុងឬក្រៅអាគារ) សំរាប់តាំងបង្ហាញរូបចំលាក់ទំហំ ០៣ម*០៣ម*០៣ម របស់សិល្បករ ពេជ្រ សុភាព
- មុខងារបន្ថែមបើសិនជាអាច៖ លំហអន្ថេវាសិកដ្ឋានសិល្បករ (ស្ទូឌីយ៉ូ / បន្ទប់គេង បន្ទប់ទឹក)
- ថវិការសំរាប់សង់អាគារ ៖ ៥០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក
សំរាប់ព័ត៌មានលំអិតបន្ថែមទៀតសូមអ្នកទាំងអស់គ្នាចូលទៅកាន់ ៖ http://www.the-bang.org/competition ឬក៏ផ្ញើសាេអេឡិចត្រូនិកទៅកាន់អាស័យដ្ឋាន ៖ info@the-bang.org។
2 Comments
Hi sir, could you tell me how to apply?
Hi there,
You can find all information via the link in this article. As this competition is not organised by us, please send an email to info@the-bang.org.
Hope this helps.
Virak