និម្មាបនកម្ម /និម—ម៉ា—ប៉ៈណៈកាំ/ (នាមសព្វ) អំពើការបង្កើតអ្វីៗដោយឬទ្ធិ ឬសិល្បៈផ្នែកខាងការសាងសង់ឲ្យល្អ ដូចនិម្មិត
និម្មាបនកម្ម ជាគេហទំព័រ ជួយជំរុញដល់ការអាន និងផ្តល់ចំណេះដឹងបន្ថែមក្នុងវិស័យនិម្មាបនកម្មជាភាសាខ្មែរ ឲ្យកាន់តែទូលំទូលាយ តាមបរិបទបម្រែបម្រួលរបស់ពិភពលោក។ យើងនឹងបោះពុម្ពផ្សាយអត្ថបទផ្សេងៗដែលមានមតិយោបល់ចំរុះគ្នា ដើម្បីឲ្យអ្នកអានអាចត្រិះរិះពិចារណាជាមួយនឹងទឡ្ហីករណ៍ដ៏សម្បូរបែបបាន។
អត្ថបទក្នុងគេហទំព័រនេះមានពីរប្រភេទគឺ ទីមួយជាអត្ថបទខ្លីៗសម្រាប់អ្នកអានទូទៅ ដើម្បីស្វែងយល់អំពីនិម្មាបនកម្ម និងទីពីរគឺអត្ថបទ ឬក៏វិចារណកថា ដែលភាគច្រើនសរសេរឡើង ដើម្បីចូលរួមបម្រើកិច្ចសន្ទនាក្នុងមជ្ឈដ្ឋាននិម្មាបនកម្ម។ ក្នុងពេលអនាគត ពួកយើងនឹងមានគម្រោងជាច្រើនបន្ថែមទៀតដូចជាការធ្វើបឋកថា គម្រោងបោះពុម្ពសៀវភៅ ឬក៏ការរៀបចំការសិក្សា ប្រសិនបើគេហទំព័រមួយនេះទទួលបានការរាប់អានចូលចិត្តច្រើន។
ពួកយើងស្វាគមន៍ជានិច្ចនូវអត្ថបទនិម្មាបនកម្មផ្សេងៗពីមហាជននានា ក៏ដូចជាគម្រោងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រមួយនេះ។ មួយវិញទៀតពួកយើងរីករាយនឹងទទួលការបរិច្ចាកជាថវិការផងដែរ ដើម្បីទ្រទ្រង់រ៉ាប់រ៉ងការចំណាយនានាទៅលើអត្ថបទស្រាវជ្រាវ ក៏ដូចជាការដំណើរការគេហទំព័រទាំងមូល។ យើងមានសេចក្តីសោមនស្សជានិច្ច ចំពោះការផ្តល់ជាមតិកែលម្អ ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។
សូមទំនាក់ទំនងមកពួកយើងតាមរយៈសារអេឡិចត្រូនិកមួយនេះ ៖ nmbnmk.journal@gmail.com ។
សូមមានសំណាងល្អ សូមអរគុណច្រើន!