កិច្ចសន្ទានជាមួយធីណាអំពីគម្រោង “Informality as Filter”

ក្នុងអត្ថបទកិច្ចសម្ភាសលើកនេះ យើងពិភាក្សាជាមួយនឹង ធីណា​ (Tina Yun Ting Tsai) អំពីគម្រោងសិក្សា​”Informality as Filter” របស់លោកស្រី ក្នុងអំឡុងពេលសិក្សាថ្នាក់អនុបណ្ឌិតនាឯមហាវិទ្យាល័យHarvard MLA ’20​។

អំពីគម្រោង  “Informality as Filter”

60%នៃបំពុលទឹកគឺមានប្រភពមកពីទឹកកង្វក់មិនបានជ្រុះចេញពីផ្ទះប្រជាពលរដ្ធ / courtesy of Tina Yun Ting Tsai

អុិចថៃ: សួស្ដី ធីណា​។​ សូមអរគុណធីណា ដែលយល់ព្រមចំណាយពេលសំរាប់កិច្ចសន្ទនាថ្ងៃនេះ។ ជាបឋមតើធីណាអាចជួយពន្យល់ត្រួសៗអំពីគម្រោងនេះបន្តិចបានទេ?​
ធីណា: សួស្ដី​ សូមអរគុណថៃដូចគ្នាដែរ។ ខ្លឹមសារសង្ខេបលំអិតរបស់គម្រោងមានក្នុងវេបសាយនេះ។ គម្រោងនេះជាការឌីស្សាញសមាគមន៍អនាធិបតេយ្យក្នុងគោលបំណង ដោះស្រាយបញ្ហាអនាម័យនិងបញ្ហាលិចលង់ទឹកក្នុងទីក្រុងបាងកក។ ក្រោយពីការអភិវឌ្ឍរីកសាយ ដ៏ឆាប់រហ័សរបស់ទីក្រុងបាងកក​​ ក៏មានការកើតចេញមកជាច្រើននូវសហគមន៍ខុសច្បាប់ក្នុងតំបន់​ងាយរងគ្រោះនិងកខ្វក់ជាច្រើន ដែលនេះបានក្លាយជាកត្តាចំបងមួយនៃការបំពុលទឹកក្នុងទីក្រុង។ តើអាចទេដែលពួកគេ(បណ្តុំសហគមន៍ខុសច្បាប់)ក្លាយជា មជ្ឃមណ្ឌលកណ្ដាលជម្រោះទឹក ដែលជ្រះទឹកក្នុងតំបន់នោះផ្ទាល់តែម្ដង? ខ្ញុំក៏សាកគិតពីលទ្ធភាពនៃការអភិវឌ្ឃសហគមន៍ទាំងនោះ។ ទីតាំងករណីសិក្សាក្នុងគម្រោងនេះគឺ សហគមន៍ខ្លុងតយ(Khlong Toei community)ដែលជាសហគមន៍ធំជាងគេក្នុងទីក្រុងបាងកក ដែលមានរាល់ប្រភេទនៃលំនៅអាណាធិបតេយ្យ  និងកំពុងប្រឈមនឹងបញ្ហាអនាម័យផ្គត់ផ្គង់ទឹកស្អាតក៏ដូចជាគ្រប់គ្រងកាកសំណល់។ ​ ខ្ញុំក៏បានគិតអំពីមធ្យោបាយនៃជម្រោះទឹកដែលនឹងផ្ដល់ដំណោះស្រាយជំនួសនូវការបណ្តេញចេញពីសហគមន៍ដោយ PATដែលជាម្ចាស់កម្មសិទ្ធនៃកំពង់ផែបាងកក(ទីតាំងសិក្សា)។ ជាសរុបមក គម្រោងនេះមានគោលដៅ ផ្ដល់ទឹកស្អាត ជួយជ្រោមជ្រែងការដុះដាំផ្កុតផ្កុងអាហារដោយខ្លួនឯង ទន្សឹមនឹង ការជំរុញវិស័យទេសចរណ៍តំបន់ (in-depth tourism) ដែលទាំងនេះនឹងជួយរក្សាវប្បធម៌និងសិទ្ធិក្នុងការរស់នៅនឹងកន្លែងរបស់សហគមន៍។ 

អុិចថៃ:  កែឬសគល់នៃបញ្ហាខ្លួនវានោះអោយទៅជាដំណោះស្រាយវិញ….
ធីណា:   ចាស , នេះជាអ្វីដែលខ្ញុំបានគិតពេលដែលខ្ញុំបានចុះទស្សនកិច្ចទៅមើលទីតាំងនាឯបាងកកពីរលើកកាលពីខែកុម្ភៈ(ឆ្នាំ២០២០) មុនពេលផ្ទុះកូវីដ១៩នោះ។  ប៉ុន្តែវាពិតជាមានឧបសគ្គច្រើនក្នុងការអនុវត្តន៍។


ប្រវត្តិសហគមន៍ខ្លុងតយ / courtesy of Tina Yun Ting Tsai

informal permaculture / courtesy of Tina Yun Ting Tsai

ផ្ទះអនាធិបតេយ្យមាន 3ប្រភេទដែលរៀយបាយ តាមបណ្ដាយផ្លូវទឹក តាមប្រឡាយ​ និងតាមផ្លូវហាយវេ / courtesy of Tina Yun Ting Tsai

វិធីសាស្រ្តសិក្សា និង អន្តរាគមន៍បែបម្ជុលវិទ្យាសាស្រ្

អុិចថៃ:  តើធីណាអាចជួយប្រាប់ពួកយើងបន្តិចបានទេ អំពីវិធីសាស្រ្តសិក្សានិង(methodology & approach) ក្នុងការកំណត់បញ្ហា? ហើយតើមានប៉ុន្មានដំណាក់កាល (stage & step )ទំរាំទៅដល់សំនើរ?
តើធីណាមានបាននិយាយផ្ទាល់ជាមួយនឹងអ្នករស់នៅសហគមន៍ទេ? 
ធីណា:   ចាស,និយាយតាមត្រង់ទៅ ខ្ញុំមិនបានសួរនាំអ្នករស់នៅក្នុងសហគមន៍ខ្លុងតយផ្ទាល់ទេ ក៏ប៉ុន្តែពួកយើងបានដើរ ​មើលសហគមន៍ជាច្រើនផ្សេងៗទៀតក្នុងទីក្រុងបាងកក ស្ថានភាពគឺស្រដៀងៗគ្នាទេ ហើយយើងក៏បាននិយាយជាមួយអ្នករស់នៅក្នុងសហគមន៍តាមដងទឹកទាំងនោះផងដែរ។ ស្ថានភាពរបស់ពួកគេគឺពិតជាមិនល្អទេ ដោយសារតែការបំពុលទឹក និង ផ្ទះនៅចង្អៀតគ្នាខ្វះលំហគ្រប់គ្រាន់ ។ ខ្ញុំបានរើសយកសហគមន៍ខ្លុងតយមកសិក្សា ក៏ពីព្រោះតែ ទីនោះមានលក្ខណៈស្រដៀងគ្នានឹងសហគម៍ដទៃទៀត តែស្ថានភាពទីនេះគឺយ៉ាប់យ៉ឺនជាង ម៉្យាងទៀតសហគមន៍នេះមានគ្រប់ជំរុះនៃប្រភេទផ្ទះអនាធិបតេយ្យ (squatter)ដែលយើងបានសិក្សាកំណត់រកឃើញ។
ក្នុងគម្រោងនេះមាន4ដំណាក់កាលនៃការសិក្សា។ ដំណាក់កាលទី1គឺ [ការវិភាគសិក្សាស្វែងយល់]។ខ្ញុំបានរកឃើញថាប្រភពនៃការបំពុលទឹកដ៏ចំបងមួយគឺចេញមកពី សហគមន៍អនាធិបតេយ្យនេះផ្ទាល់តែម្ដង។ហើយនេះក៏បានក្លាយជាដើមហេតុនិងចំណោទនៃគម្រោងនេះ។ ហើយងដំណាក់កាលទី2គឺ [ការសិក្សានិងបែងចែកប្រភេទនៃផ្ទះអនាធិបតេយ្យ]។យើងបានរកឃើញថាផ្ទះអនាធិបតេយ្យមាន 3ប្រភេទដែលរៀយបាយ តាមបណ្ដាយផ្លូវទឹក តាមប្រឡាយ​ និងតាមផ្លូវហាយវេ  ពីព្រោះតែទីក្រុងបាងកកមានប្រព័ន្ធទឹកស្គុគស្មាញ ហើយប្រឡាយទឹកទាំងនោះរាលដាលពាសពេញផ្ទៃទីក្រុង។​ ពួកគេក៏មានប្រវិត្តយូរអង្វែងដែលជាមួយប្រព័ន្ធធារាសាស្រ្ត។ ប៉ុុន្តែបច្ចុប្បន្ននេះ ប្រព័ន្ធទាំងនោះត្រូវបានបោះបង់ចោល ហើយក្លាយជាលូបង្ហូរទឹកកង្វក់ដោយសារកង្វះការថែទាំ។ ប្រភេទផ្ទះទាំងបីនេះគឺមានបរិបទស្រដៀងៗគ្នា។ ដំណាក់កាលទី3គឺ[ការជ្រើសរើសទីតាំងយកមកសិក្សា]។ ខ្ញុំក៏ជ្រើសរើស សហគមន៍ខ្លុងតយ ព្រោះទីនោះមានគ្រប់ប្រភេទនៃផ្ទះអនាធិបតេយ្យ ហើយពួកគេកំពុងប្រឈមនឹងការដេញចេញដោយរដ្ឋាភិបាល។  ដំណាក់កាលចុងក្រោយគឺ [ដើម្បីដោះ ស្រាយបញ្ហាលំនៅដ្ឋាន និង បញ្ហាបំពុលទឹក] ខ្ញុំស្នើរស៊េរីនៃផែនការម៉ូឌុល ,សហគមន៍ចែករំលែក(community sharing)  និងការបង្រួសឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ។  ​​វិធីសាស្រ្ត (Methodology) នៃសំនើរគឺផ្សារភ្ជាប់នឹងលក្ខណ:ពិសេសនៃ ការចែករំលែកលំហនិង ការសហការគ្នារវាងអ្នកនៅក្នុងសហគមន៍​ ដើម្បី​បង្កើត​ប្រព័ន្ធសេដ្ឋកិច្ចជួយខ្លួនឯង(self-service)។ ការសិក្សារបស់គម្រោងនេះជាការសិក្សាបែបពិសោធន៍ ដើម្បីរុករក​​ថា តើ វិធីសាស្រ្ត(Method) ណាពីគម្រោងសិក្សានេះ ដែលយើងអាចយកទៅអនុវត្ត បានទៅលើសហគមន៍ផ្សេងៗទៀត ដូច្នេះហើយបានជា ជំណងជើងរបស់គម្រោងយើងគឺ acupuncture intervention [អន្តរាគមន៍ម្ជុលវិទ្យាសាស្រ្ត=អន្តរាគមន៍ដោះស្រាយបញ្ហាតាមតំបន់ៗជាចំនុចៗ] ។ ការពិតនេះ ជាគោលដៅចុងក្រោយបង្អស់នៃគម្រោងសិក្សានេះ។ ក្នុងពេលតែមួយខ្ញុំក៏បានគិតថា តើយើងអាចជួយដល់ការ​អភិវឌ្ឍទីក្រុងប្រកបដោយនិរន្តភាពនៃទីក្រុងបាងកកបានយ៉ាងដូចម្ដេច?

ផែនការចែករំលែកដីធ្លី / courtesy of Tina Yun Ting Tsai

រួមបញ្ចូលប្រភពទឹកច្រើនប្រភេទជួយធានាប្រព័ន្ធអនាម័យ / courtesy of Tina Yun Ting Tsai

ការណែនាំពីបង្គុំលំនៅដ្ឋានម៉ូឌុល(moduel housing)នេះនឹងមជ្ឃមណ្ឌលរួម(sharing hubs) / courtesy of Tina Yun Ting Tsai

ផ្ទះចំនួន ៤០ និង មជ្ឃមណ្ឌលរួម(sharing hub)មួយបង្កើតជា ចង្កោមលំនៅដ្ឋានរួម(Residential Cluster) មួយ /courtesy of Tina Yun Ting Tsai

Master Plan សម្រា​ប់សហគមន៍៧០រៃ នៃសហគមន៍ /courtesy of Tina Yun Ting Tsai

ទស្សាន:វិស័យអនាគតនៃសហគមន៍៧០រៃ /courtesy of Tina Yun Ting Tsai

កែប្រែបញ្ហាអោយទៅជាដំណោះស្រាយ

លំហរនៅបើកនៅចំកណ្ដាលជាកន្លែងសម្រាប់សកម្មភាពនានានៅរដូវប្រាំង និងអាចក្លាយជាស្រះស្នុកទឹកជំនាន់ /courtesy of Tina Yun Ting Tsai

ផ្លូវដើរត្រូវបានជំនួសពីបេតុងដែលអាចជ្រៀបទឹកការពារទឹកភ្លៀងជន់ / courtesy of Tina Yun Ting Tsai

អុិចថៃ: សំណើរគម្រោងនេះព្យាយាមដោះស្រាយបញ្ហាតាមយករយៈលក្ខណៈសម្បត្តិមានស្រាប់នៃបរិស្ថាន និងរបស់ទីតាំងនោះផ្ទាល់មកប្រើប្រាស់។ ប៉ុន្តែក្នុងខ្ញុំឃើញក្នុងសំណើរក៏មានផងដែរ ការរើបម្លាស់លំនៅស្ថានរបស់សហគមន៍ទៅទីតាំងផ្សេងក្បែរទីតាំងចាស់។ ចំពោះបញ្ហានេះ តើធីណាគិតយ៉ាងណាដែរ?
ធីណា:   សំណើរគម្រោងនេះព្យាយាមធ្វើបង្កើតអោយមានភាពរៀបរយ។ ទីតាំងចាស់ជាសម្បត្តិរបស់កំពង់ផែនៃប្រទេសថៃ។ ជាទូទៅក្នុងករណីបែបនេះច្បាស់ជាមានការបដ្តេញចេញអោយពួកគាត់ទៅនៅអាគារខ្ពស់ដែលរៀបចំនៅទីតាំងឆ្ងាយផ្សេងទៀត។ គោលការគំនិតរបស់ខ្ញុំគឺ ការបង្កើតគម្រោងដែលសម្របសម្រួលប្រយោជន៍នៃគ្រប់ភាគីទាំងអស់។ ខ្ញុំចង់អោយមានការប្រើប្រាស់ ឡើងវិញនូវវត្តុធាតុសាកសង់ដែលមានស្រាប់នៅនឹងទីតាំង ហេតុនេះហើយបានជាខ្ញុំក៏ស្នើរម៉ូឌុលដែលមានតម្លៃថោកនិងងាយសាងសង់សម្រាប់បង្កើតបង្គុំសាងសង់ថ្មី។

អុិចថៃ: សំណើរគម្រោងក៏មានផងដែរ ការបង្ហាញនូវចក្ខុវិស័យសម្រាប់អនាគត។ តើលំហសហគមន៍នៅចំកណ្តាលនេះនឹងមានមុខងារពិសេសអ្វីទៅសម្រាប់សហគមន៍ទៅ?
ធីណា:  ចាស, វាគឺស្នូលនៃយន្តការរបស់គម្រោងនេះតែម្ដង។ អាចនិយាយបានថា ខ្ញុំចង់ដោះស្រាយបញ្ហាច្រើនដែលរួមមាន បញ្ហាលំនៅដ្ឋាន ,​ ការជម្រុះនិងផ្ដត់ផ្គុងទឹកស្អាតដែលពួកវាទាំងអស់ប្រទាក់គ្នា។ ការដែលរើសលំនៅស្ថានពួកគាត់បន្តិចទៅទីតាំងថ្មីនេះគឺ ដើម្បីបង្កើតលំនៅដ្ឋានថ្មី និងរួមបញ្ចូលលំនៅដ្ឋានម៉ូឌុល(moduel housing)នេះនឹងមជ្ឃមណ្ឌលរួម(sharing hub)ដែលនឹងមានមុខងារបំរើជូនលំនៅដ្ឋានជុំវិញ។ គម្រោងនេះមានគោលបំណងប្រមូលទឹកកាកសំណល់ពីផ្ទះនីមួយៗមកច្រោះ សំអាតនៅកណ្ដាលជារួម ហើយនេះនឹងជួយការពារការបំពុលទឹកពីកាកសំណល់។ មើលពីប្លង់ពុះទៅ យើងអាចឃើញពី ប្រព័ន្ធប្រព្រឹត្តកម្មទឹកកង្វក់ប្រមូលផ្ដុំ (centralized wastewater treatment) ដែលប្រមូលទឹកកង្វក់ពីផ្ទះនីមួយៗមកជម្រះសំអាត។ តាមយន្តការនេះទឹកកាកសំណល់នឹងច្រោះទឺកអោយស្អាតមុននឹងបង្ហូរចេញទៅផ្លូវទឹកសាធារណៈ។ នេះជា​គោលគំនិតគ្រឹះនៃប្រព័ន្ធចម្រោះទឹកស្អាតរបស់សំណើរគម្រោងនេះ។ 

អុិចថៃ:   បញ្ហាក្នុងស្ថានភាពបច្ចុប្បន្ន គឺពួកគេមានបង្គន់និងប្រព័ន្ធទឹកអនាម័យរៀងៗខ្លួន ហើយ តែមិនមានប្រព័ន្ធប្រមូលកាកសំណល់ ដូច្នេះហើយបានជាធីណាស្នើរប្រព័ន្ធអនាម័យរួម(shared sanitary system) ?
ធីណា ​ ពួកគេប​ង្ហូរទឹកកង្វក់ដែលប្រើប្រាស់រួចទៅក្នុងបណ្ដាញទឹកសាធារណៈ។ ក្នុងសំណើរនេះ​យើង​ប្រមូល ទឹកកង្វក់ទាំងនេះមកសំអាតមុននឹងបញ្ចេញទៅបណ្ដាញទឹកសាធារណៈ ហើយយើងក៏ប្រមូលបែកចែកផ្សេងផងដែរ នូវទឹកភ្លៀងដើម្បីយកមកប្រើប្រាស់សម្រាប់ដំណាំដាំដុះ។​


Maturation pond តាមបណ្ដោយខ្សែរថភ្លើងចាស់ / courtesy of Tina Yun Ting Tsai

អាងប្រមូលទឹកភ្លៀងបន្ថែមនៅជាប់សហមគមន៍ / courtesy of Tina Yun Ting Tsai


ចក្ខុវិស័យថ្មីនៃអនាគតនិរន្តរភាពក្នុងការអភិវឌ្ឍន៍ទីក្រុងអាសុីអាគ្នេយ៍

អន្តរាគមន៍ម្ជុលវិទ្យាសាស្រ្ដនេះអាចអនុវត្តតាមសហគមន៍ផ្សេងៗដែលប្រទះនឹងបញ្ហាស្រដៀងគ្នា/ courtesy of Tina Yun Ting Tsai

អុិចថៃ:   សំណើររបស់គម្រោងនេះពិតជាមាន ច្រើនស្រទាប់មែនទែន។
ធីណា:  ​ ចាស, ពិតមែនហើយ​ ហើយវាក៏ពិតជាលំបាកក្នុងការអនុវត្តន៍ជាក់ស្ដែង។ ពីព្រោះយើងត្រូវការអង្គភាពជាច្រើនដើម្បីសម្រេច ដំណើរ​យន្តការទៅតាមដំណាក់កាលនីមួយៗ។ សម្រាប់រូបខ្ញុំអ្វីដែលពិបាកជាងគេគឺ  វត្តមានការសហការរវាងរាល់ភាគីអង្គភាពពាក់ព័ន្ធទាំងអស់រួមមានរដ្ឋបាលមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋដែលរស់នៅទីតាំងផ្ទាល់។
 

អុិចថៃ: តាមរយៈអ្វីដែលធីណាបានឃើញផ្ទាល់ពេលចុះកម្មសិក្សាក៏ដូចជា តាមរយៈបទពិសោធន៍ពីការសិក្សាគម្រោងនេះ តើធីណាយល់យ៉ាងណាដែរ ចំពោះអនាគតនិរន្តរភាពក្នុងការអភិវឌ្ឍន៍ទីក្រុងក្នុងអាសុីអាគ្នេយ៍? ខ្ញុំយល់អំពីបរិបទខុសគ្នារវាងពួកយើងពីទីក្រុងក្នុងប្រទេសតៃវ៉ានក៏ដូចជានៅសហរដ្ឋអាមេរិច។ 
ធីណា: 
​មើលពីតៃវ៉ានទៅ ចំពោះបរិបទបរិស្ថាន ពួកយើងក៏មានចំនុចដូចគ្នាខ្លះៗដែរ ដូចជាបញ្ហាកង្វះទឹកស្អាតសំរាប់ប្រើប្រាស់។ ពួកយើងប្រើប្រាស់បច្ចេកទេសដូចជា ទំនប់ទឹក ឬ ផ្លូវមិនជ្រៀបទឹក (impermeable pavement)។​ វិបត្តមួយទៀតដែលខ្ញុំបានសង្កេតឃើញពេលចុះកម្មសិក្សានាឯបាងកកគឺកង្វះលំហលំហែសាធារណៈ(public space)។ ពេលខ្លះ យើងបង្កើតសួនហើយរំពឹកថាប្រជាជននឹងប្រើប្រាស់វា ប៉ុន្តែអ្នកឌីស្សាញបង្ខំអ្នកប្រើប្រាស់អោយប្រតិកម្មតាមតែគំនិតរបស់ពួកគេ ខ្ញុំគិតថាបែបនេះគឺមិនប្រសើរទេ។ ក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ច ខ្ញុំបានរៀនសូត្រអំពីរបៀបតបតនឹង ការជន់លិចទឹកក្នុងរដូវវស្សា និងបញ្ហារាំងស្ងួតក្នុងរដូវប្រាំង។ គម្រោងសួនក្នុង មហាវិទ្យាល័យចុឡាលនកន (Chulalongkorn University)របស់សាស្រ្តាចារ្យខ្ញុំ បានលើកយកបញ្ហានេះមកសាកដោះស្រាយ។ សួននេះមានសម្ថតភាព ស្តុកទឹកនិងផ្ដល់លំហលំហែសាធារណៈព្រមគ្នា។ គម្រោងនេះដោះស្រាយពហុបញ្ហាដែលទីក្រុងនៃប្រទេសអាសុីអាគ្នេយ៍នានាកំពុងជួបប្រទះក្នុងសំណើរតែមួយ។

អុិចថៃ: ពួកយើងជាច្រើនតែងតែមានជំហរទុទិដ្ឋនិយមអំពីស្ថានភាពរបស់ពួកយើង នេះក៏ពីព្រោះ យើងមានបញ្ហាជាច្រើន ដែលបញ្ហាទាំងនោះវាប្រទាក់គ្នា និងស្មុគស្មាញខ្លាំង។ សំណើររបស់ធីណាបានហាក់ជួយបង្ហាញពួកយើងថា ទោះជាបញ្ហាដែលពិបាកយ៉ាងណា ក៏អាចដោះស្រាយបានតាមបច្ចេកទេសមានស្រាប់និងឆ្លើយតបទៅតាមបរិបទរបស់វា បើសិនជាយើងអាចរួមគ្នា ប្រមូលគំនិត និងសំយោគសំនើរជាច្រើន ដើម្បីមើលទៅបញ្ហានោះក្នុងផ្លូវថ្មី។ ខ្ញុំសូមអរគុណ ធីណាម្ដងទៀតដែលចំណាយពេលចែករំលែកចុក្ខវិស័យថ្មីៗជាមួយពួកខ្ញុំថ្ងៃនេះ។  
ធីណា:  ​ ចាស​ , ពិតជាបែបនេះមែន។ សូមអរគុណថៃដូចគ្នាសម្រាប់កិច្ចសន្ទាននេះ។ 


កិច្ចសម្ភាសនិងកែសម្រួលអត្ថបទដោយ: ឈីវ អុិចថៃ (មិថុនា,២០២១)